ហាក់ដូចជាមិនមានសន្ទុះទៅមុខទេ បែរជាថតចុះអ្នកសរសេរ និងអ្នកបង្កើតថ្មី។ មូលហេតុដែរថមថយមកពីមានអ្នកតាម hack តាមបំផ្លាញ និង សរសេរល្មើសគោលការណ៍ដែលក្រុមហ៊ុនគេ
ដាក់អោយ (Wordpress) និង មួយវិញទៀតអ្នកសរសេរខ្លះមិនមានពេលវេលាគ្រប់គ្រាន់ (រវល់រកពេលជុះគ្មាន) :D ដើម្បីសរសេរប្លកផ្ទាល់ខ្លួន។
តែបើតាមខ្ញុំយល់កត្តាដែលធ្វើអោយអ្នកសរសេរប្លកខ្មែរមិនសូវរីក ចម្រើន មកពីប្លកគឺជាការសរសេរតែនិពន្ធ វាខុសគ្នានិង Facebook ដែលជាបណ្ដាញសង្គមសម្រាប់ទំនាក់ទំនង ជជែកគ្នាលេង បង្អួតរូបថតគ្នា ដែលជាការនិយមបន្ទាប់ពីការជជែកគ្នាតាមទូរស័ព្ទ។ ខ្ញុំសូមមិននិយាយទៀតទេរឿងចំណូលចិត្តយុវវ័យខ្មែរ។
បាទកាលពីលើកមុនខ្ញុំធ្លាប់បានសរសេរអត្ថបទមួយដែលនិយាយអំពី "របៀបដាក់ Facebook Like Box សម្រាប់ Blogspot" លើកនេះសូមបង្ហាញរបៀបដាក់ Facebook Like Box ដដែលហ្នឹងតែមានលក្ខណៈពិសេសត្រង់ ផ្ទាំង Facebook Like Box លឹបចូលនៅកៀនខាងប្លក នៅពេលដែលយើងយក Corsor ដាក់លើពាក្យ Facebook ដែលនៅផ្នែកចំហៀងប្លកនោះវានឹងពន្លៀនផ្ទាំង Facebook Like Box ចេញមកភ្លែត ដែលវាធ្វើអោយចំណេញទីកន្លែងរបស់ប្លក។ សូមមើលរបៀបដាក់ខាងក្រោមនេះ៖
របៀបបង្កើតទំព័រនៅ Facebook
- លោកអ្នកត្រូវមានគណនី
Facebook
អោយហើយជាមុនសិន- ចូលទៅក្នុងគណនី Facebook របស់អ្នក រួច Scroll ចុះទៅក្រោមបំផុត នោះនឹងឃើញពាក្យថា បង្កើតមួយទំព័រ ចុចទីនេះចូលទៅបង្កើតមួយទំព័រ ។ (មើលរូបខាងក្រោមនេះ)
- សូមរើសយកប្រភេទទំព័រណាមួយ ដែលត្រូវអត្ថន័យរបស់ទំព័រមានដូចជា៖
- ទីតាំងពាណិជ្ជកម្ម
- ក្រុមហ៊ុន / អង្គការ / វិទ្យាស្ថាន
- ផលិតផល
- អ្នកសិល្បៈ / តន្ត្រីករ / ជនល្បីល្បាញ
- ការកម្សាន្ត
- សហគមន៍
ទំព័រមួយជាមិនខាន។
- បន្ទាប់ពីបង្កើតទំព័ររួចហើយ ត្រូវចំលង URL របស់ទំព័រនោះទុកសិន (មើលរូបខាងក្រោមនេះ)
ដាក់បញ្ចូល jQuery Plugin ទៅក្នុង template ប្លករបស់អ្នក
មុននឹងចាប់ផ្ដើមដាក់ Widget ក្នុងប្លក អ្នកត្រូវដាក់បញ្ចូល
Code jQuery Plugin ទៅក្នុង template ប្លករបស់អ្នកជាមុនសិន បើសិន
template ប្លកអ្នកមិនទាន់មាន។ តែបើសិន template
ប្លកអ្នកមានរួចហើយសូមរំលងជំហាននេះចោលចុះ។
- ចូលទៅក្នុងគណនី Blogger របស់អ្នកតាម www.blogger.com
- ចូលទៅកាន់ Template >> Edit HTML >> Proceed (សូមមើលរូបខាងក្រោម)
- ស្វែងរកពាក្យថា : </head> (បើសិនជាចង់លឿនសូមចុច : F3 ឬ Ctrl+F រួចវាយពាក្យ </head> ក្នុងប្រអប់ស្វែងរក) (សូមមើលរូបខាងក្រោមនេះ)
- ចំលង code យកទៅ Paste ដាក់ពីខាងលើពាក្យថា </head>
ដោយទុកចន្លោះមួយបន្ទាត់ ឬមិនបាច់ទុកក៏បានដែរ
(សូមមើលរូបខាងក្រោមនេះ)
កូដ jQuery Plugin ៖
<script src="https://ajax.googleapis.com/ajax/libs/jquery/1.8.1/jquery.min.js"></script>
<script src="https://ajax.googleapis.com/ajax/libs/jquery/1.8.1/jquery.min.js"></script>
ការដាក់ Widget Facebook Like Box ជាលក្ខណៈលឹប/លៀននៅចំហៀងប្លក (PopOut)
- ចូលទៅកាន់ New Static Facebook Popout LikeBox Widget Version 2 នោះលោកអ្នកនឹងឃើញ អោយមានការកំណត់មុខងារ Widget Facebook Like Box ដូចរូបខាងក្រម
អំពីមុខងារ Widget Facebook Like Box ៖
- Facebook Page url : សម្រាប់ដាក់បញ្ចូលអាសយដ្ឋានទំព័ររបស់អ្នក (ត្រូវដាក់)
- Width : កំណត់ទំហំកំពស់របស់ផ្ទាំង (ខ្ញុំដាក់ 295 px)
- Height : កំណត់ទំហំកំពស់របស់ផ្ទាំង (ខ្ញុំដាក់ 270 px)
- Likebox Color Scheme : ជាផ្ទៃពណ៌ (Dark ពណ៌ក្រមៅ), (Light ពណ៌ស)
- LikeBox Position : ទីតាំងរបស់ Widget (ខ្ញុំរើសយក Right)
- Offset : កន្លែងនេះខ្ញុំអត់ដឹងដែរទេ ហេសហេ :D (ទុកចោលមិនកែប្រែ)
- Likebox Background Color : ផ្ទៃពណ៌ខាងក្រោយរបស់ Widget (ខ្ញុំយកពណ៌ខ្មៅ ត្រូវនឹងប្លកខ្ញុំ)
- Likebox Border Color : ដាក់ពណ៌បន្ទាត់ជុំវិញ (ខ្ញុំយកពណ៌លឿង)
- FB Badge Color : ជាពណ៌របស់ផ្លាក Facebook (ខ្ញុំយកពណ៌ទឹកក្រូច)
- បើកំណត់រួចរាល់អស់ហើយសូមចុចប៊ូតុង Generate ។

- រួចបន្តចុចប៊ូតុង Add to Blogger បន្តទៀត។
- ចុចប៊ូតុង Add Widget ដើម្បីដាក់ចូលប្លករបស់អ្នក រើសទីតាំងដាក់ក្នុងប្លក (ខ្ញុំដាក់វានៅផ្នែកខាងស្ដាំនៅខាងក្រោមគេក្នុងជួរ Widget) ។
- ចុចប៊ូតុង Save arragement ជាការបញ្ចប់។
- ប្រភពពី ់ៈប្លក់អាក្បាលធំ
1 មតិរបស់មិត្ត:
សូរស្តី